ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៣

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ដុ ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣ និងពិភាក្សាពីបញ្ហាប្រឈម និងសំណើដំណោះស្រាយនៃការអនុវត្ដថវិកាកន្លងមករបស់អង្គភាពថវិកាទាំងថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុរាជធានី-ខេត្ដ ។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក ។

ព័ត៌មានទាក់ទង